Skip to content
ចុះឈ្មោះ

Digital Marketing 101—By: NavaSiri MORM—Edition 1

Marketing គឺជាជំនាញមួយដែលកំពុងតែមានតម្រូវការទីផ្សារខ្ពស់នា

Content Table

  1. What is Digital Marketing
    • The Universe digital marketing
    • The Heart of Marketing
    • Digital marketing cycle
    • 5 benefits of digital marketing
    • Growth Hacking
    • The Four Ps
    • 12 Pillars of Digital Marketing
  2. Digital Marketing Framework
    • Marketing Objectives
    • Sources of Growth
    • How to Increase Revenue
    • From Least to Most Aware
    • Marketing Funnel
    • Full-Funnel Marketing
    • Campaign Design Formula
    • Marketing Metrics
    • Cost Calculation
  3. Core Channels
    • Web
    • Search Engine
    • Social Media
    • នៅមានច្រើនទៀត តែសូមជំពាក់សិន ចាំសរសេរនៅអត្ថបទក្រោយៗ xD
  1. Universe of Digital Marketing

Universe of Digital Marketing

https://farm3.staticflickr.com/2843/9087761103_4d41e58245_o.png

Digital Marketing គឺធំទូលាយណាស់ តាមប្រទេសនីមួយៗ មានការធ្វើទីផ្សារឌីជីថលខុសៗគ្នា ដោយផ្អែកទៅតាម culture, behaviour ឬ platform ដែលពេញនិយមប្រើនៅតាមប្រទេសនីមួយៗ។

Digital Marketing គឺការធ្វើទីផ្សារឌីជីថល ប្រែត្រង់ៗ xD ឬគេហៅម្យ៉ាងទៀតថា Onlien Marketing, E-Marketing (subset) គឺជាការប្រើប្រាស់ Internet និង Digital Communications  ដើម្បីអោយមហាជនស្គាល់ពី ប្រេន ផលិតផល ឬសេវាកម្មរបស់យើង។ 

What’s Digital Marketing?


Marketing គឺការបង្កើត និងផ្ដល់ value ទៅដល់អតិថិជន បើយើងបង្កើត value កាន់តែច្រើន អតិថិជនកាន់ចង់ប្រើប្រាស់ និងគាំទ្រកាន់តែខ្លាំងតាមនោះដែរ។

នៅក្នុងសៀវភៅ Same as Ever និពន្ធដោយលោក Morgan Housel បានសរសេរសាច់រឿងរបស់ Jeff Bezos ដោយដកស្រង់ចេញពីបទសម្ភាសន៍មួយ។  

Jeff បាននិយាយថា ពេលជួបអ្នកសារព័ត៌មាន គេតែងតែសួរខ្ញុំថា អនាគាតមានអ្វីផ្លាស់ប្ដូរខ្លះ តែមិនដែលមានរនណាសួរថា «មានអ្វីដែលមិនផ្លាស់ប្ដូរខ្លះទេនៅថ្ងៃអនាគត same as ever»។

Jeff Bezos, Founder of Amazon, the biggest e-commerce company in the world.

មហាសេដ្ឋីមានបំផុតលើលោករូបនេះ បានិយាយថា លោករកឃើញថាភ្ញៀវចង់បានរបស់៣នេះ មិនដែលប្រែប្រួលទេ ទោះទៅ១០០ឆ្នាំទៀតក៏ដោយ៖

  • Cheap Price – ផលិតផលតម្លៃថោក
  • Vast Variety – មានជម្រើសច្រើន
  • Fast Deliver – ដឹកលឿន មិនបាច់ចាំយូរ

នៅក្នុងសម័យដែល Jeff Bozos ដឹកនាំ Amazon រូបលោកបានឌីហ្សាញយុទ្ធសាស្រ្ដអាជីវកម្ម ដោយប្រើរឿងទាំង៣ខាងលើនេះ ដើម្បីបង្កើត Value ដល់អតិថិជន ឆ្លើយតបនូវអ្វីដែលអតិថិជនចង់បាន រហូតក្លាយជាក្រុមហ៊ុន e-commerce ធំបំផុតលេខ១លើលោក។

អ្វីដែលលោក Jeff ធ្វើ គឺមិនខុសអ្វីពីអ្នក Marketer ធ្វើឡើយ។

Marketing មិនមែនគ្រាន់តែជាការផ្សព្វផ្សាយ ពាណិជ្ជកម្ម ដើម្បីបង្កើត Brand Awareness តែប៉ុណ្ណោះ តែវាគឺការបង្កើត និងផ្ដល់ Value ដែលអតិថិជនត្រូវការដូចរឿងទាំង៣ខាងលើដូច្នេះដែរ។

5 Benifits of Digital Marketing

អត្ថប្រយោជន៍ក្នុងការធ្វើទីផ្សារឌីជីថល៖

  1. Number of Reach ចំនួនការចូលដល់មនុស្ស
  2. Data Collection ប្រមូលទិន្នន័យ 
  3. Holistic performance tracking & measurable បានទិន្ន័យមកហើយ យកមកសិក្សា personlizatoin គេចាប់អារម្មណ៍រឿងអ្វី engage ដោយសារអី
  4. Full-funnel capabilities
  5. Data-driven personalization អាចវាល់វែងលទ្ធផលតាំងពីដើមដល់ចប់យុទ្ធនាការណ៍

The Heart of Marketing

សម្រាប់ខ្ញុំយល់ឃើញថា ការធ្វើទីផ្សារកាលពី១០០ឆ្នាំមុន រហូតមកដល់បច្ចុប្បន្ន មិនដែលផ្លាស់ប្ដូរទេ អ្វីដែលផ្លាស់ប្ដូរគឺបច្ចេកវិទ្យាថ្មីៗ ដែលផ្លាស់ប្ដូរទៅតាមសម័យកាល និងការវិត្តន៍របស់សង្គមមនុស្ស។ ខាងក្រោមនេះជាចំណុចស្នូល ជាបេះដូង ឬអាចនិយាយថាគោលដៅនៃការធ្វើទីផ្សារ ដែលមិនដែលផ្លាស់ប្ដូរ៖

  • បង្កើត Value បង្កើតផលិតផល ឬសេវាកម្មល្អ ដែលឆ្លើយតប ទៅនឹងបញ្ហា តម្រូវការ  Pain Point របស់មនុស្ស។
  • ធ្វើអោយគេស្គាល់
  • ធ្វើអោយគេចាប់អារម្មណ៍
  • ធ្វើអោយគេទិញផលិតផល/ប្រេនយើងទៅប្រើ
  • ត្រឡប់មកទិញ ម្ដងហើយម្ដងទៀត និងណែនាំបន្ដ Word of mouth

មុនជំនាន់អ៊ីនធឺណវាយលុក យើងផ្សព្វផ្សាយតាម outdoor តាមទូរទ្សន៍ វិទ្យុ ចែកខិតបណ្ណ ឬផ្ញើរសំបុត្រដល់ផ្ទះអតិថិជនដើម្បីបង្កើត Awareness ដើម្បីជំរុញការលក់ ជារួមគឺប្រើយុទ្ធសាស្រ្ដ Mass Marketing ឬនិយាយអោយងាយយល់គឺផ្សាយទៅកាន់មនុស្សអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដោយតែពិបាកក្នុងការកំណត់ Target ក្រុមមនុស្សអោយច្បាស់លាស់។

តែបច្ចុប្បន្ននេះ អ្នកធ្វើទីផ្សារអាចរើស Target បានជាក់លាក់ជាងមុន ពោលគឺអាចកំណត់ Demographic និង Behaviours បានយ៉ាងងាយស្រួល តាមរយៈច្រកមានច្រកផ្សព្វផ្សាយ Digital Communication ថ្មីៗ ដែលរួមមាន៖

  • Social Media 
  • Online Advertising
  • Website
  • Email
  • Text & Multimedia messages (SMS/MMS)

សរុបខ្លីៗ “Digital Marketing” គឺជាការបង្កើត Campaign ទីផ្សារតាមរយៈ Digital Communication ដើម្បីបង្កើត Value, Awareness, Consideration និង Drive Sale

ឬជាភាសាខ្មែរ គឺសំដៅលើការធ្វើអោយគេស្គាល់ ចាប់អារម្មណ៍ ចូលចិត្ត ទិញ ទិញម្ដងហើយម្ដងទៀត ហើយណែនាំតមាត់ តាមរយៈយុទ្ធសាស្រ្ដផ្សព្វផ្សាយតាម Digital Communication ដែលវាស់វែងលទ្ធផលបានល្អជាង Traditional Media។

Growth Hacking

ក្រៅពីនិយាយពី Digital Marketing ខ្ញុំសុំបែករឿងនិយាយពី Grwoth Hacking បន្ដិច…xD

មែនទែនទៅ មានវិជ្ជាសំខាន់មួយទៀតគឺ Growth Hacking ដែលគេអោយតម្លៃទៅលើ Product ថាជាចំណុចសំខាន់បំផុតក្នុងការធ្វើទីផ្សារ បើ Product ល្អ គ្រប់យ៉ាងនឹងងាយស្រួលជាងមុន ១០០ដង។

អ្នកធ្វើទីផ្សារពូកែៗជឿថា Product មួយដែលល្អ គឺវាអាចផ្សព្វផ្សាយខ្លួនឯងបាន ដោយមិនបាច់ប្រើប្រាស់លុយផ្សព្វផ្សាយពាណិជ្ជកម្មច្រើន ជាក់ស្ដែងមុនជំនាន់ឌីជីថល ពេលមានរបស់ល្អមនុស្សនាំគ្នាប្រាប់តៗគ្នា កើតជា Viral Loop លក់ដាច់បាក់ទឹកបាក់ដី។

A growth hacker sees marketing as something one builds into the product itself

Ryan Holiday

ខាងក្រោមនេះគឺជា heated Debate រវាង digital marketers vs. growth hackers 

អ្នកធ្វើទីផ្សារភាគច្រើនជឿថា សព្វថ្ងៃនេះការវាល់វែងលទ្ធផល Digital Marketing គឺមានការលំបាក ដោយសារតែត្រូវវិនិយោគលើ Tech Stack ថ្លៃៗ ដើម្បីបង្កើត Customer Data Platform ដោយខ្លួនឯង

តែសម្រាប់ Growth Hackers ដែលមានគ្រិះផ្នែក Tech Engineering ជឿថាការវាល់វែងលទ្ធផលការធ្វើទីផ្សារដែលមានបច្ចុប្បន្ននេះ ធ្វើបានល្អបំផុតហើយ ហើយអាចនឹងល្អលើលប់ថែមទៀតផង (Set up អោយត្រូវ ចេះប្រើ API អាចវាល់វែងលទ្ធផលការធ្វើទីផ្សារបានហើយ)

Growth Hacker Marketing (2014) – Ryan Holiday

Ryan Holiday បានសរសេរក្នុងសៀវភោ Growth Hacker Marketing (2014) ថាលុយដែលបានចាយផ្សព្វផ្សាយលើ Digital Marketing ពួក Paid Advertising ភាគច្រើនបាន RIO (Return on Investment) ត្រឡប់មកវិញតិចណាស់ វាស់វែងលទ្ធផលបានល្អខ្លាំងពេក ឃើញច្បាស់ៗ ចាយលុយ Boost អស់រាប់រយរាប់ពាន់ដុល្លារ ខាតចោលអត់បានអីត្រឡប់មកវិញសោះ បាបកម្មៗ យករឿងពិតមកនិយាយលេង ហាហា។

តាមទស្សនៈរបស់អ្នកធ្វើ Growth Hacking លើកឡើងថា ចង់បាន RIO ខ្ពស់ៗ ត្រូវមាន Product ដែលល្អ ឆ្លើយតបអ្វីដែលអិតិថិជនចង់បានសិន។

តួនាទីរបស់អ្នកធ្វើទីផ្សារគឺមិនមែន គ្រាន់តែគិតរៀបចំរឿង Communication ហើយទិញ Ads (AKA: Boost) តែមួយមុខទេ តែត្រូវមាន Product Development ក្នុង Scope ការងារផងដែរ។

សរុប បើយើងនៅមិនទាន់រក Product Market Fit (PMF) មិនទាន់ឃើញ Growth Hackers ប្រាប់ថា មិនបាច់ខាតពេលមកធ្វើ Media Planning ទេ ប្រយ័ត្នខាតលុយចោលទរទេៗ xDDDDD ហាហាហា ។

The Four Ps

បើចង់ចេះធ្វើទីផ្សារអោយបានល្អ ត្រូវស្គាល់ Model The Four Ps

Jerome McCarthy អ្នកជំនាញទីផ្សារសញ្ជាតិអាមេរិក ជាមនុស្សដំបូងដែលចាប់ផ្ដើមប្រើ 4Ps ក្នុងយុទ្ធសាស្រ្ដទិផ្សារនៃក្នុងឆ្នាំ១៩៦០ ដោយរួមមាន Product, Price, និង Promotion…

សព្វថ្ងៃនេះគេបានព្យាយាមពង្រីក 4P អោយគ្របដណ្ដប់គ្រប់ជ្រុងជ្រោយនៃការធ្វើទីផ្សារ ដោយអ្នកជំនាញទីផ្សារបានបន្ថែម People, Process និង Physical Evidence អវិវឌ្ឍន៍បន្ថែមទៅជា 7P

ជារួបយើងហៅវាថា “Marketing Mix” “The 7P of Marketing”

ផលិតផល ឬសេវាកម្មរបស់យើងមិនចាំបាច់ប្រើគ្រប់ទាំង 7P នេះក៏បានដែរ ពោលគឺវាស្ថិតលើ Context បរិបទ និងការសិក្សាស្វែងយល់ពីអ្វីដែលអតិថិជនចង់បាន។ ទៅអានពី 7P បន្ថែមបានពីអត្ថបទ Marketing Mix របស់ MailChimp 

សុំស៊ីត្រាវមួយចុះ ដំបូងខ្ញុំគិតថា Philip Kotler ជាអ្នកបង្កើត 4P ម៉ាអាយូសហើយ សំណាងបានអានអត្ថបទនេះ កុំអីប្រាប់ខុសតគ្នាពេញទឹកពេញដី xD….។

12 Pillars of Digital Marketing

ខាងក្រោមនេះជា 12 Pillars ក្នុងពិភព​ Digital Marketing ដែលមានក្នុងលោកនេះ ហាហា៖

  1. 🔥Social media
  2. 🔥Content Marketing
  3. SEO and SEM
  4. Performance
  5. Online Adveritising & PPC
  6. Real-Time Marketing
  7. Mobile & Website
  8. Digital Public Relation (PR)
  9. User Experience (UX)
  10. E-Commerce
  11. 🔥Influencer Marketing
  12. Customer Relationship Management (CRM)

ឥឡូវនេះទាំងអស់គ្នាបានស្គាល់ពីឈ្មោះតួអង្គទាំងអស់នេះអស់ហើយ មានន័យថា ទាំងអស់គ្នាអាចទៅសិក្សា និងគ្រប់គ្រងវាបាន ទាំង១២ចំណុចនេះអាចនិយាយបានថាគ្របដណ្ដប់ Digital Marketing ចង់ទាំងអស់ហើយ តែមនុស្សម្នាក់មិនបាច់ចេះឬពូកែគ្រប់ ១២ចំណុចនេះទេណា ប្រយ័ត្នជ្រុះសក់គ្រាន់តែប្រាប់យកបុណ្យទេ ហាហាហា។

ភាគច្រើនខ្ញុំ ច្រើនតែផុសលើ Social Media [1] + Content [2] + SEO [3] ជាគោល។

ផ្ដោតសំខាន់លើការបង្កើត High Quality Content និង Organic traffic ឧទាហរណ៍ជាក់ស្ដែង បង្កើតវគ្គសិក្សាហ្រ្វី និង Upload វីដេអូលើ YouTube ជាដើម។

រឿងសំខាន់មួយទៀតដែលធ្វើខ្ញុំធ្វើគឺ User Experience [9] និង CRM [12] ខ្ញុំចង់អោយអ្នកអាននិងអ្នកមើល Content របស់ខ្ញុំទទួលបានបទពិសោធន៍ល្អ និងត្រឡប់មកអានជាប្រចាំ ខ្ញុំបាន Fan ច្រើនសង្ឃឹមថាអាចរកលុយបានច្រើន xD🙂

2. Digital Marketing Framework

នេះជា Framework Digital Marketing ទាំង៥ ធ្វើពីលើចុះទៅក្រោម៖

  1. Business Objective & Strategy
  2. Communication Objective & Strategy
  3. Creative Ideas & Contents
  4. Communication Plan & Media Channel Strategy
  5. Execution & Evaluation

បើនិយាយពីយុទ្ធសាស្រ្ដ Strategy ត្រូវឆ្លើយអោយបានសិនថា អ្វីជាគោលដៅដែលអ្នកចង់សម្រេច ឬតើធ្វើ Digital Marketing ដើម្បីអ្វី?

យុទ្ធសាស្រ្ដ និងរបៀបគិតរបស់យើងគឺសំខាន់ខ្លាំងណាស់!

Campaign Marketing និងជោគជ័យឬអត់ ស្ថិតនៅលើយើងគិតបានល្អិតល្អន់គ្រប់ជ្រង់ជ្រោយប៉ុណ្ណា ខ្ញុំនឹងឃើញដល់សៀវភៅមួយក្បាលគឺ  Clear Thinking (2023) របស់ Shane Parrish ។

Move from where you are now to where you want to be

ពាក្យថាយុទ្ធសាស្រ្ដ បើនិយាយអោយងាយយល់ទៅ គឺការផ្លាស់ទីពីចំណុចដែលយើងកំពុងតែនៅនាពេលបច្ចុប្បន្ននេះ ទៅចំណុចដែលយើងចង់ទៅ ដោយប្រើ Energy តិចបំផុត និងមាន competitive advantage។

Competitive Advantage បកប្រែថា គូរប្រកួតប្រជែងមិនអាច Copy រឿងដែលយើងមាន ឬធ្វើតាមបានងាយៗ ព្រោះបើមនុស្សគ្រប់គ្នាអាចធ្វើបាន ឬដូចគ្នាទាំងអស់ របស់នោះគឺមិនមែនជាយុទ្ធស្រ្ដទេ យុទ្ធសាស្រ្ដគឺការធ្វើអ្វីដែលចម្លែក ជ្រៅញ៉ាក់សាច់!

សៀវភៅដែលគួរអាន៖ UNDERSTANDING MICHAEL PORTER: THE ESSENTIAL GUIDE TO COMPETITION 

Marketing Objectives

គោលដៅការធ្វើទីផ្សារមាន២ធំៗគឺ៖

  1. Selling ផ្ដោតលើការលក់
  2. Branding ផ្ដោតលើការបង្កើតយីហោ ប្រេន (បន្ថែម Value)

យុទ្ធនាការណ៍ Campaign ដែលផ្ដោតលើការលក់ នឹងនិយាយច្រើនអំពី Feature ជាក់ស្ដែងដូចជា Coca Cola ឆ្ងាញ់ ស្រស់ស្រាយ ញ៉ាំបានរាល់ថ្ងៃ។ ប៉ុន្ដែបើផ្ដោតលើការបង្កើត Branding គឺគេផ្ដោតលើរឿង Core Value និង identity របស់ប្រេនគេ។

ផ្នត់គំនិតចាស់ៗ ជឿថា គោលដៅទាំងពីរនេះគឺ Trade-off គ្នាទៅវិញទៅមក បើធ្វើយុទ្ធនាការណ៍លក់ មិនអាចបង្កើតប្រេនបាន ឬបើផ្ដោតលើយុទ្ធនាការណ៍ branding គឺមិនអាចលក់ដាច់នោះទេ។

តែខ្ញុំជឿថា យើងអាចធ្វើទៅបានទាំងពីរ។

គេមានពាក្យមួយឃ្លាថា Brandformance

A marketing growth strategy that places the brand at the centre of scaling

thebrandformer.com

Campaign ទីផ្សារដែលល្អគឺត្រូវមាន Branding នៅជាចំណុចកណ្ដាល បោះលុយ Invest ម្ដងបានទាំងប្រេន និងបានលក់ដាច់ ​(performance) ក្នុងពេលតែមួយ ញ៉ាក់សាច់ទ្រើតៗ xD

សួរថាធ្វើបានស្រួលអត់? អត់ស្រួលទេ hahahaha

ព្រោះដូចអ្នក Grwoth Hacker បានប្រាប់ហើយថា បើ Product មិនល្អគ្រប់គ្រាន់ ព្យាយាមប៉ុណ្ណាប្រេនក៏មិនរីកទៅណាដែរ។ 

Sources of Growth

ចំណុចសំខាន់មួយទៀត ក្នុងការកំណត់ Marketing Strategy គឺការរក Source of growing ចំណូលបន្ថែម និងបានមកពីអតិថិជនក្រុមណា?

Framework ដែលល្អបំផុតក្នុងការកំណត់ Source of growing គឺ Exisiting និង New

  • Existing
    • Current ឬ Active Customers អតិថនជន ដែលកំពុងតែទិញ ឬប្រើប្រាស់សេវាកម្មយើងបច្ចុប្បន្ន 
    • Lapsed Customers អតិថិជនដែលធ្លាប់ប្រើ តែឈប់ទៅវិញបាត់ហើយ 
  • New
    • New Customers អតិថិជនថ្មីដែល ទើបតែកើតមាន ឬទើបចូលមកក្នុង category របស់យើង
    • Switchers អតិថជនដែលប្ដូរមកពីប្រេនផ្សេងមកប្រើយើង

ហេតុអ្វីយើងត្រូវបែងចែងអតិថិជនជា Segment បែបនេះ? ព្រោះអតិថិជននៃក្រុមនីមួយៗមាន insight មិនដូចគ្នា និងមានភាពលំបាកខុសគ្នាដូចគ្នាក្នុងការអូសទាញអោយពូកគេមកទិញយើង។

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា លុយដែលចំណាយលើការថែ អតិថិជនកំពុងប្រើសេវាកម្មយើងបច្ចុប្បន្ន (existing) ចំណាយតិចជាងការរកភ្ញៀវថ្មី (new) 4-5 ដង ចឹងហើយ Brand ត្រូវផ្ដោតរឿង Customer Retention។

បើចង់លោតចូលសមរភូមិ ដណ្ដើមអតិថិជនមកពីគូរប្រកួតប្រជែង (switchers) គឺត្រូវមើលថា ពួកគេមាន Pain Points អ្វី? ហើយក្នុងនាមជាខាងក្រុមហ៊ុន ឬប្រេន តើយើងអាចដោះស្រាយបញ្ហានោះបានឬអត់?

ឬអាចប្រយុទ្ធគ្នាដោយប្រើសង្រ្គាមតម្លៃ ដូចនៅក្នុងផ្សារទំនើប telcommunication ប្ដូរប្រព័ន្ធបាន Package ពិសេស xD….

How to Increase Revenue

នេះគឺជាសៀវភៅមួយក្បាលទាក់ទងនឹង Strategic Thinking ដែលខ្ញុំចូលចិត្តអាន

តើដើម្បីអោយចំណូលកើនឡើងយើងត្រូវធ្វើបែបណា?

យើងអាចស្វែងយល់ពីការបង្កើនចំណូលតាមសមីកាលសេដ្ឋកិច្ចងាយៗ Total Revenue គឺ price * quantity

total revenue = price * quantity

ដើម្បីអោយស្រួលយល់ខ្ញុំសូមកំណត់តម្លៃ Fix មួយមិនប្រែប្រួល មានន័យថាចំនូលរបស់យើងនឹងកើនឡើងឬអត់ គឺត្រូវពឹងផ្អែកលើបរិមាន quantity ឬចំនួនការទិញតែមួយមុខគត់។

សំនួរដែលយើងត្រូវសួរគឺ តើ quantity នឹងកើនឡើងដោយរបៀបណា? 

ខាងក្រោមនេះជា Source of growth ដែលអ្នកត្រូវដឹង៖

  • Exisiting customer
    • Increase frequency ទិញញឹកជាងមុន
    • Increase basket size ទិញច្រើនជាងមុន
  • New customers
    • New purchases ដែលកើតចេញពីការទិញលើកដំបូង ឬអតិថិជនប្ដូរពីប្រើរបស់គេមកទិញប្រេនយើង

យុទ្ធសាស្រ្ដដើម្បីជំរុញ quantity នៃការទិញបែបណា ខ្ញុំគិតថាវាស្ថិតនៅលើធម្មជាតិនៃផលិតផល ឬសេវាកម្មនីមួយៗ ជាក់ស្ដែងបើ FMCG អាចនឹងផ្ដោតលើ frequency + basket size ប៉ុន្ដែបើយើងនៅក្នុងទីផ្សារ Smartphone អាចនឹងផ្ដោតលើ new purchase ពីអ្នក Switchers ជាក់ស្ដែង Samsung ព្យាយាមអូសទាញអ្នកប្រើ iPhone អោយមកប្រើរបស់ខ្លួនជាដើម។

ក្រៅពីប្រភព Source of growth ខាងលើនេះ​មិត្តអ្នកអានអាចទៅសិក្សាបន្ថែមពី STP ដែលមកពី  segment > target > position ដែលជា Framework ដ៏ Classic Marketing មួយ ហើយប្រសិនបើបងអូនចង់ដឹងបន្ថែម អាចទៅសួរ Google ឬ AI ថែមបាន xD ព្រោះត្រូវការពន្យល់វែងឆ្ងាយច្រើន។

From Least to Most Aware

ទោះបីជាការសិក្សាស្រាវជ្រាវជាច្រើនរកឃើញថា ការធ្វើ Customer Retention ចំណាយតិចជាង Cusomter Acquisition តែក្នុងតែបរិបទឌីជីថលខ្ញុំយល់ឃើញខុសបន្ដិចបន្តួច។

បើយើងធ្វើទីផ្សារអោយបានត្រឹមត្រូវ តាមក្បួន Grwoth Hacking បង្កើត product Market Fit បានហើយ ការចំណាយលុយរកអតិថិជនថ្មីមាន Cost effective ប្រហែលៗនឹងការធ្វើ Retention ឬអាចនឹងថោកជាងក៏ថាបានដែរ ព្រោះយើងអាចរកអតិថិជនថ្មីបានដោយមិនអស់លុយតាមរយៈការដែលអតិថិជនប្រាប់តគ្នា និយាយដល់ប្រធានបទនេះខ្ញុំសូមបញ្ជាក់ថា យើងផ្ដោតលើការ Convert អតិថិជនពិ Least Aware ទៅជា Most Aware ដោយប្រើរូបមន្ដទីផ្សារដ៏ពេញនិយមមួយគឺ “Marketing Funnel”

Marketing Funnel

Marketing Funnel គឺជាបង្ហាញដំណើរ Customer Journey ជារូបជីលៅ ពីលើចុះក្រោម ទម្រាំតែអតិថិជនម្នាក់ទិញត្រូវឆ្លង៤ដំណាក់កាល ស្គាល់ ចាប់អារម្មណ៍ ទិញ ណែនាំបន្ដ ឬភាគច្រើនទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញ Model AIDA

-> AIDA មកពី Awareness, Interest, Desire និង Action

Awareness: Do people know you have a product or service they might want to use? 

Intention: Do they have a desire, or intention, to use your product? 

Decision: Are they over the hump in their desire and intention and do they just need to find the time to convert desire into action? 

Action: Did they take the action you wanted? 

Word of mouth/Virality: Did they tell people about your product, whether positively or negatively? This aspect impacts each level above it.

Schultz, Alex. Click Here: The Art and Science of Digital Marketing and Advertising (pp. 27-28). Little, Brown and Company. Kindle Edition. 

មែនទែនទៅ សម្រាប់ Marketing Funnel វិវត្តន៍ជាបន្ដបន្ទាប់មានច្រើន Model ណាស់ ប៉ុន្ដែខ្ញុំសុំសង្ខេបជា ៤ ជំហ៊ានដូចខាងក្រោមអោយត្រូវនឹងបរិបទទីផ្សារឌីជីថលដូចបច្ចុប្បន្ននេះ។

  1. Awareness
  2. Consideration Video View
  3. Consideration Engagement
  4. Conversions ឬ Purchase

OK ខ្ញុំសុំបញ្ចេញក្បាច់គុណពន្យល់បំបែកការពន្យល់ងាយៗ ពី Consideration របស់ video view និង engagement (like, share, comment) ចែកអោយដាច់ពីគ្នា តាមរយៈការស្វែងយល់ពី Deep Engagement ដើម្បីអោយបងអូនយល់ច្បាស់ នឹងអាចយកទៅប្រើបានស្រួល៖

  • deeper engagement = comment + share

មានការស្រាវជ្រាវមួយទាក់ទងនឹង Meta Forsight បានបង្ហាញថា ចំនួន Like អត់មានឥទ្ធិពលអ្វីទៅលើការទិញផលិតផលទេ មនុស្សសម័យឥឡូវចូលចិត្តចុច Like ចោល រាកៃ ហាហាហាហាហាហា។

សម័យនេះប្រេនជាច្រើនគេលែងមើលចំនួន Like ទៀតហើយតែគេមើលលើ Deep Engagement ច្រើនជាង។ បើយើងធ្វើ Content បានល្អ យល់ពី Insight អតិថិជន នោះ Audience នឹងចុច Comment & Share ច្រើនជាង។

យើងអាចអោយនិយមន័យបែបនេះថា Deep Engagement ជា High Quality Metric ក៏បាន។

Full-Funnel Marketing

ឥឡូវបន្ទាប់ពីបងអូនយល់ពី Marketing Funnel ហើយ ជំហ៊ានបន្ទាប់ទៀតគឺចូលដល់ជំហ៊ានមូរដៃអាវ គិតយុទ្ធសាស្រ្ដឆ្លើយតបនូវអ្វីដែលអតិថិជនចង់បាន ទៅតាមដំណាក់កាលនីមួយៗនៃ Funnel ឬ FFM

Full-Funnel Marketing (FFM)គឺជាយុទ្ធសាស្រ្ដធ្វើគ្រប់ Funnel ដេញតាំងពីលើចុះក្រោម ពី Awareness ទៅដល់ Conversion ឬវិលមួយជុំ Repeated Purchase

Facebook Full-Funnel Dollar-A-Day Strategy របស់លោក Dennis Yu

នៅពេលដែលយើងធ្វើ full-funnel គឺនៃតាមដំណាកកាលនីមួយៗនៃ Marketing Funnel គឺយើងប្រើ Creative និង execution មិនដូចគ្នាទេ ដើម្បីឆ្លើយតបទៅកាន់តម្រូវការ ឬ Insight របស់អតិថិជននៅក្នុងតំណាក់កាល Funnel នោះៗ។

អតិថិជនដែលទើបតែឃើញ ad (ទើបស្គាល់យើងអម្បាញ់មិញ) មិនទាន់ចុច like និង comment ទាំងអស់យើងទៅ boost ad conversion បញ្ចុះតម្លៃ 50% អោយទិញហ្មង មានន័យថាអ្នកល្ហន់ពេកហើយ ហាហាហហា នេះមិនខុសពីមិនដែលស្គាល់គេផងទើបជួប កញ្ញា Cute ដែលយើងស្រលាញ់ លើកទី១ ហើយដើរទៅនិយាយថា អូនរៀបការមួយបងអត់ នរណាទៅ អូខេ ជាមួយយើងបើគេមិនទាំងដែលស្គាល់យើងផង ហាហាហាហាហាហា។

ក្នុងការអនុវត្តន៍ជាក់ស្ដែងនៃការធ្វើទីផ្សារឌីជីថល យើងអាចច្របាច់ Full Funnel ចូលគ្នាជា 3 layers ធំៗដូចខាងក្រោម៖

  • Top of Funnel (ToFu) → Awareness
  • Middle of Funnel (MoFu) → Consideration
  • Bottom of Funnel (BoFu) → Conversion

តាមក្បួន Full Funnel របស់លោក Dennis Yu ភាគច្រើនគាត់ប្រើប្រព័ន្ធ Automation  ដូចជា User ដែលឃើញ ToFu ad ហើយចុចលើពាណិជ្ជកម្មនោះ នឹងទៅលើ MoFu

បើចុច ad ដំណាក់កាល MoFu នឹងទៅបន្ដឃើញ BoFu ឃើញជាប្រភេទ Conversion ad ឬ Landing Page 

User អាចត្រូវបានបញ្ចូនដោយស្វ័យប្រវត្តិបានថែមទៀតផង ជាក់ស្ដែង ប្រសិនបើ BoFu users ចុចចូលវេបសាយយើងហើយឃើញ conversion ad មក១៤ថ្ងៃហើយតែអត់ទិញសោះ ប្រព័ន្ធ Automation ដែល Dennis បានចងនឹងឡើងទៅ MoFu វិញដោយស្វ័យប្រវត្តិ

ហើយចំណែកឯអតិថិជនដែលបានទិញផលិតផលរបស់យើងហើយ ត្រូវលុបឈ្មោះគេចេញពី Funnel ហើយបញ្ជូនឈ្មោះរបស់ពួកគេទៅប្រព័ន្ធ CRM ជំនួសវិញ។ 

(អានដល់កន្លែងនេះបើអ្នកថ្មីៗ អាចវ៉ល់បន្ដិច lol ចាំខ្ញុំសរសេរអត្ថបទពន្យល់ពី ToFu MoFu និង BoFu ក៏ដូចជា CRM អោយនៅអត្ថបទផ្សេងទៀត ថ្ងៃនេះជ្រុលដៃសរសេរច្រើនតិច ជក់ចិត្តពេក)

ជារួម Full-Funnel របស់ស៊ីនដែលដំណើរការល្អ គឺត្រូវជាប្រព័ន្ធ Automate បានដោយស្វ័យប្រវត្តិ នៅខ្មែរមិនសូវឃើញមានអ្នកនិយាយពីរឿងនេះប៉ុន្ដែទេ ព្រោះត្រូវ Setup ប្រព័ន្ធបច្ចេកវិទ្យាច្រើន ឈឺក្បាល JM hahahahahah

យុទ្ធសាស្រ្ដដ៏ល្អបំផុតមួយដែល Dennis បង្រៀនគឺគាត់ធ្វើ Full-Funnel ដោយចំណាយមួយថ្ងៃ $1 ឬពេលខ្លះឡើងដល់ $10 ដើម្បីអោយយើងតេស្ដ និងសិក្សាពីតម្រូវការអតិថិជនជាបន្ដបន្ទាប់។

Campaign Design Formula

ខ្ញុំសូមសរុប៣កត្តាធំៗ ដែលកំណត់ថា Campaign មួយទទួលបានជោគជ័យឬអត់

  • Objective – រើសគោលដៅអោយត្រូវ
  • Target – រើសក្រុមមនុស្សអោយបានត្រឹមត្រូវ កាន់តែលម្អិតកាន់តែល្អ
  • Creative – ការបង្កើត artworks / creative ផ្សេងៗតាម insights ដែលអ្នកមាន

រឿងទាំង៣នេះ ត្រូវចេះរៀបចំអោយវាធ្វើការជាមួយគ្នាអោយស៊ីសង្វាក់គ្នាបំផុតទើប Campaign មានឪកាសទទួលបានជោគជ័យខ្ពស់ ប៉ុន្ដែបើរើស objective ត្រូវ តែ target ខុស ហើយធ្វើ artwork ខុស insight គឺចប់ហើយ សូមជំរាបលា។

បញ្ហាដែលអ្នកធ្វើទីផ្សារជាច្រើនលើកយកមកជជែកគ្នានាពេលបច្ចុប្បន្ននេះ គឺថាតើកំណត់ target អោយ specific ឬ broad មួយណាល្អជាង ខណៈបច្ចុប្បន្ននេះ platforms ងាកមកប្រើ AI ដើម្បី campaign optimize 

ហើយ platforms ភាគច្រើននាពេលបច្ចុប្បន្ននេះ ណែនាំអោយប្រើ broard target ហើយអោយ AI ទៅ optimize ទៅរកអតិថិជនដែលមានឪកាសទិញច្រើនជាងគេបំផុតមកអោយយើងវិញ។

All models are wrong but some are useful

George E.P. Box

សម្រាប់ការយល់ឃើញរបស់ខ្ញុំ ខ្ញុំមិនប្រាកដទេថា តើការប្រើ broad target និងអោយ AI ទៅរកអ្នកទិញអោយយើង ពិតជាល្អជាងមែនឬអត់ ខណៈការប្រើ  manual + specific target ដោយខ្លួនឯង ពេលខ្លះបានផលល្អជាងប្រើ AI ទៅទៀត ឬអាចនិយាយមួយម្យ៉ាងទៀតថា AI វាមិនពូកែគ្រប់យ៉ាងទេ។ ដូច្នេះគឺមានតែតេស្ដ មួយណាដើរល្អបំផុតសម្រាប់បងប្អូន ប្រើមួយនោះ ឬក៏ពេលប្រើ Manual មិនដើរប្ដូរមកប្រើ AI ហើយបើ AI មិនដើរប្រើ Manual តែបើប្ដូរទៅមកហើយមិនដើរទាំងពីរ គឺមានតែទៅរកលោកបង ចន្ទមុនី និមន្ដលោកអោយបក់ផ្លិតអោយហើយ សាធុ សាធុ សាធុ ហាហាហា។

ដូច្នេះវិធីសាស្រ្ដតែមួយគត់ក្នុងសម័យនេះ ដើម្បីដឹងថា អ្វីដើរឬមិនដើរ គឺមានតែការមូរដៃអាវ «ធ្វើហើយ តេស្ដ» តែប៉ុណ្ណោះ។

ហេតុផលមួយទៀតដែលត្រូវ test អោយបានញឹកញ៉ាប់ គឺដោយសារតែ algorithms ផ្លាស់ប្ដូរញឹកញ៉ាប់ថែមទៀតផង។ 

យុទ្ធសាស្រ្ដដែលប្រើហើយដើរល្អ ក្នុងថ្ងៃនេះស្អែកអាចនឹងលែងដំណើរការក៏ថាបាន ហើយថ្លៃ ad ក៏ឡើងថ្លៃជាងមុនជារៀងរាល់ថ្ងៃ ជាពិសេសគឺ platforms យក្ស Facebook នេះផ្ទាល់តែម្ដង។

Marketing Metrics

សម័យបច្ចុប្បន្ននេះ ​គ្រប់យ៉ាងសុទ្ធតែជា digital ទិន្នន័យ និង behavior ផ្សេងៗរបស់យើងត្រូវបាន tarck ទាំងអស់ ដូច្នេះតួលេខ metrics អោយមើលសម្រាប់វាស់វែងលទ្ធផលបានពេញមួយ marketing funnel ដូចខាងក្រោម៖

  • ToFu
    • Impression
    • Reach
    • Frequency
  • MoFu
    • Video Views (25%, 50%)
    • Click
    • Engagement
  • BoFu
    • Conversion
    • Lead

រូបមន្ដដែល digital marketers គ្រប់គ្នាត្រូវយល់គឺការគណនាចំនួន frequency 

frequency = impressions / reach

 ដោយ impression គឺជាចំនួនដងដែល ad របស់យើងត្រូវបានបង្ហាញនៅលើ platform ហើយចំណែកឯ reach គឺជាចំនួន users ដែលឃើញ ad នោះ។ 

បើមានមនុស្សឃើញពាណិជ្ជកម្មរបស់យើង ad 1000ដង ហើយ unique reach មានចំនួន 500នាក់ មានន័យថាជាមធ្យម user ម្នាក់ៗបានឃើញពាណិជ្ជកម្មរបស់យើង 1000/500 = 2 ដង។

តួរលេខ frequency រៀង trick​ ធ្វើអោយមានការយល់ច្រឡំបន្ដិចបន្ដួច misleading  ព្រោះចំនួនភាពញឹកញ៉ាប់ ដែលគេឃើញពាណិជ្ជកម្មយើង ២ដង មិនមែនមានន័យថា users ដែលឃើញពាណិជ្ជកម្មយើងគ្រប់គ្នាដែលយើងបានរើសក្នុង target group នឹងឃើញពាណិជ្ជកម្មយើង ២ដងស្មើៗគ្នា គ្រប់គ្នានោះទេ។ ត្រូវចងចាំថា frequency គឺជាមធ្យមភាគ average។ 

មកមើលពី searach metrics បន្ដិច ជាធម្មតាគេមើលលើរឿង៤សំខាន់ (ក្នុងកម្មវិធី Google Search Console) ដែលរួមមាន impressions, clicks, CTR និង average position

CTR = clicks / impressions

វិធីសាស្ដ្រគណនា CTR ឬពាក្យពេញថា Click Through Rate គឺការយកចំនួន click ចែកនឹងចំនួនដងដែលវេបសាយរបស់យើងត្រូវបានបង្ហាញក្នុងទំព័រដំបូងនៃ search results

Cost Calculation

យើងអាចគណនាថ្លៃចំណាយ cost របស់ paid media បានងាយៗ ដោយ cost metrics ទាំងអស់ចាប់ផ្ដើមពីអក្សរ C ជាក់ស្ដែងដូចជា CPM, CPV, CPE, CPC និង CPA ជាដើ់ម។ 

  • CPM – cost per 1000 impressions
  • CPV – cost per view
  • CPE – cost per engagement
  • CPC – cost per click
  • CPA – cost per action


ឥឡូវមកមើលពីរបៀបគណនា CPA (leads) បើយើងចាយលុយ 1000$ ហើយមានភ្ញៀវបំពេញព័ត៌មាន leads របស់យើងបានចំនួន 2000នាក់ ចឹងគ្រាន់តែយកតួរលេខមកចែកមកចប់រឿងបាត់ហើយ ងាយៗ ហាហា។

CPA = ad spending / leads

CPA = $3000 / 2000

CPA = $0.5

ដោយឡែកសម្រាប់ការគណនា cost តាម social media platforms ផ្សេងៗគឺគេកំណត់ view, engagement ឬ action ផ្សេងៗគ្នាចឹងត្រូវសិក្សាទិន្នន័យលើ platform បណ្ដាញសង្គមទាំងអស់នោះបន្ថែមទៀតទើបអត់វង្វេងវង្វាន់ ណាបាទទទទទទ xD

យើងអាចប្រើប្រាស់តួរលេខ ​Cost ទាំងអស់នេះទៅគណនា ROI ឬ ROAS (Return of Ad Spend) បានផងដែរ ដោយភាគច្រើនយើងចង់ឃើញតួរលេខ return > $1.0 ឡើងទៅ ដែលមានន័យថា boost អត់ខាតលុយចូលដើម hahahaha។

ជាក់ស្ដែងការកំណត់ ROAS របស់ campaign ដែលយើងបាន boost ឧទាហរណ៍ថា យើងបាន revenue $10000ដុល្លារ ហើយយើងចាយលុយ boost ad យើងអស់ $2000

ROAS = $10000 / $2000 = $5.0

មានន័យថាលុយ $2000 ដែលយើងចំណាយ boost ad របស់យើង បានចំណូលបានត្រប់មកវិញ $5 ក្នុងមួយភ្ញៀវដែលគាត់ទិញតាមរយៈ ad campaign នោះ។ ភាពខុសគ្នារវាង ROAS និង ROI គឺគេគណនាតាមរយៈ net profit ដែលសំដៅទៅលើប្រាប់ចំណេញសរុប ដែលបានដកចំណាយផ្សេងៗរួច។

បន្ដទៅទៀត យើងទៅនិយាយពី Digital Channel សំខាន់ៗជាមួយគ្នានៅប្រធានបទបន្ទាប់✌️

3. Core Channels

មែនទែនទៅសម្រាប់ Digital Channel មានច្រើនណាស់ ប៉ុន្ដែខ្ញុំសុំលើកយក channel មួយចំនួន ដែលយើងអាចប្រើបង្កើត audince តាមបែប organic មិនបាច់ចាយលុយច្រើនបាន

អ្វីដែលប្រេននៅខ្មែរ អាចប្រើ channel ទាំងនេះអោយបានល្អ រួមមាន web, seach និង social media

Web

WordPress CMS គ្រប់គ្រងចំណែកទីផផ្សារ 43% ទូទាំងពិភពលោក

ខ្ញុំយល់ឃើញថា មិនថាប្រេន ឬអ្នកទាំងអស់គ្នាធ្វើ project  ផ្ទាល់ខ្លួនគួរតែមានវេបសាយ ឬ landing page របស់ខ្លួនឯងម្នាក់មួយ។ 

ការមានវេបសាយតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ ត្រូវសរសេរ content ដែលមានគុណភាពអោយបានទៀតទាត់ផងដែរ ហើយសម្រាប់ Content Management System ដែលគេប្រើច្រើនបំផុតលើលោកគឺ WordsPress។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមធ្វើវេបសាយរបស់ខ្លួនឯងខ្ញុំសូមណែនាំ WordPress ព្រោះវេបសាយជាច្រើនលើពិភពលោកប្រើ WordPress ធ្វើ CMS ប្រហែល 43% ជាប់កំពូលតារាងពិភពលោកជាច្រើនឆ្នាំរួចមកហើយ។

ចំណុចពិសេសរបស់ WordPress ❤️

  • ចាប់ផ្ដើមប្រើប្រាស់ដោយឥតគិតថ្លៃ (.com managed host)
  • ប្រើប្រាស់ស្រួល មិនចាំបាច់ចេះសរសេរកូដ
  • តុបតែងវេបសាយ បន្ថែមមុខងារផ្សេងៗ ដោយប្រើ plugin
  • លឿន រឹងមាំ update ថ្មីៗរៀងរាល់ឆ្នាំ ពិន្ទុ SEO ខ្ពស់

Website វេបសាយភ្ជាប់ដោយផ្ទាល់ជាមួយ search marketing រួមទាំង SEO និង PPC (ខ្ញុំនឹងសរសេរពន្យល់ពាក្យទាំងពីរនេះបន្ថែមនៅប្រធានបទបន្ទាប់)

នៅពេលដែលយើងចង់ទិញ ad ឬនិយាយពាក្យដែលគ្នាយើងយល់ភាគច្រើនគឺ boost នៅលើ Google Search ឬ Bing ត្រូវមាន URL របស់ landing page ទុកដាក់ក្នុង ad នៅពេល boost ជានិច្ច។

ទំព័រដំបូងនៃ landing page របស់យើង ជះឥទ្ធិពលទៅលើក ad qualiuty របស់យើង ទាំងមូលតែម្ដង ឧទាហរណ៍ថា យើងសរសេរពាណិជ្ជកម្មលក់ស្បែកជើង តែដល់ពេលចុចចូលទៅដល់ទៅឃើញ first page និយាយពី sunscream ការពារកំដៅថ្ងៃវិញ បែបនេះ Google កាត់ពិន្ទុ ឬបញ្ហាមួយទៀត ពេលគេចុចចូលវេបសាយរបស់យើងហើយ វេបសាយយើង loading យឺត user experince អត់ល្អ បញ្ហានេះក៏ Google កាត់ពិន្ទុដែ ចាយលុយ Boost អត់សូវបានផលទេ។

Search Engine

Google Search (90%) ក្ដាប់ចំណែកទីផ្សារ search engine ធំបំផុតទី១លើលោក ហើយលេខ២ គឺ Microsoft Bing (4%) នេះបើតាមទិន្នន័យពី Statista (2025)។

បើយើងមើល customer journey របស់អាជីវកម្មមួយចំនួន នឹងឃើញថា search engine ជាផ្នែកមួយនៃ touchpoint ដ៏សំខាន់មួយក្នុងការស្វែងយល់ពីព័ត៌មាននៃផលិតផលឬសេវាកម្មរបស់យើង។

ជាពិសេសគឺផលិតផល ឬសេវាកម្មដែលមានតម្លៃខ្ពស់ high involvement products ដូចជា condo ផ្ទះ ឡាន ទូរសព្ទដៃ និងផលិតផលប្រេនល្បីៗ ឬធានារ៉ាប់រង ជាដើម។

ការធ្វើទីផ្សារតាមបែប search engine ត្រូវបានបែងចែកជាងពីរសំខាន់ៗ៖

  1. SEO – Search Engine Optimization ផ្ដោតលើ organic traffic
  2. PPC – Pay Per Click ផ្ដោតលើ paid adveritising/ traffic

ភាពខុសគ្នារវាង SEO vs PPC គឺខុសត្រង់មួយ organic vs. paid ហើយមួយ long term vs. short term បើយើងជ្រើសរើសថានឹងធ្វើ SEO ត្រូវការពេលយ៉ាងតិច 3-6ខែ។

បើយើងពូកែសរសេរ អត្ថបទ ហើយអាចផលិត content ដែលមានគុណភាពខ្ពស់ ដូច្នេះយើងមានឪកាស Rank មកទំហព័រដំបូង SERPs តាមគោលការណ៍ EAT – Expertise, Authority និង Trust ។

Note៖ តាមអ្វីដែលខ្ញុំស្រាវជ្រាវ និងបទពិសោធន៍ធ្វើជាអ្នកសរសេរព័ត៌មានក្នុងស្ថាប័នព័ត៌មានជិត៣ឆ្នាំ ការធ្វើ SEO គួរបន្ថែមអក្សរ E មួយទៀតគឺ Experience ព្រោះ Google និងអ្នកប្រើផ្ទាល់ចូលចិត្តអត្ថបទ ដែលចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន។

Social Media

ហើយ core digital channel ចុងក្រោយដែលសំខាន់បំផុតដែលស្រុកខ្មែរមិនអាចខ្វះបាននោះគឺ Social Media

បើតាមវេបសាយ mrtsconsulting បានបង្ហាញថា គិតត្រឹមឆ្នាំ 2022 ប្រជាជនខ្មែរចំណាយពេល 3 ម៉ោង និង36នាទីក្នុងមួយថ្ងៃក្នុងការប្រើប្រាស់បណ្ដាញសង្គម លេងឥតឈប់ឈ។

ទិន្នន័យនេះបង្ហាញថា social media ក្លាយជា digital channel ដ៏សំខាន់បំផុតមួយ រាប់បញ្ចូលទាំងចំនួនអ្នកប្រើប្រាស់ដែលកើនឡើងជារៀងរាល់ឆ្នាំ និងចំនួនម៉ោងដែល users នៅខ្មែរប្រើប្រាស់ platform បណ្ដាញសង្គមទាំងអស់នេះ។

ហេតុអ្វីប្រេននៅខ្មែរគួរធ្វើ  social media marketing? ខ្ញុំសូមផ្ដល់ហេតុផល៤សំខាន់ៗដូចខាងក្រោម៖

  1. Communicate
  2. Get feedback from customers
  3. Community
  4. Sell

Social Media គឺជា channel ដែលល្អបំផុតក្នុងការផ្សព្វផ្សាយនៅខ្មែរគិតត្រឹមចុងឆ្នាំ 2025 នេះ channel សំខាន់ៗ ដែលអ្នកអាចប្រើគឺ Facebook & TikTok សម្រាប់ mass ហើយ LinkedIn គឺសម្រាប់ Professsional។ ចំណែកឯ Instagram សម្រាប់លក់របស់ប្រេនៗ យុវជនយុវវ័យ GenZ។

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ – digital marketing + GenAI specialist

NAVASIRI MORM's avatar

NAVASIRI MORM

4 years experience in creating content covering Startups or SMEs Ecosystem, Digital Skills, Product Showcases, Event Promo. 3 years experience in Facebook Marketing. FB page:https://web.facebook.com/Mr.Navasiri/

Leave a Reply

YOUR NEXT STEP

ត្រៀមចូល Digital Marketing Bootcamp ហើយឬនៅ?

សួរព័ត៌មានអំពីកាលវិភាគ តម្លៃ និងរបៀបចូលរៀនតាម Telegram។

Discover more from Next-Gen Marketing

Subscribe now to keep reading and get access to the full archive.

Continue reading